​ឃាត់ខ្លួន​ជន​ស្រី​ប្រុស​១១​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​និង​វត្ថុតាង​

669
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជន​ស្រី​ប្រុស​ចំនួន​១១​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​និង​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​១២​កញ្ចប់​។​ការឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​សុខ​ចិ​ត្រា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​២​ឈ្មោះ​សុខ​គឹម​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនសង្ស័យ​ទាំងពីរ​រស់នៅ​ភូមិ​ថ្មី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​។​៣​ឈ្មោះ​ប៊ូ​វឿន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​៤​។​ឈ្មោះ​រឹម​សារិន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​៥​ឈ្មោះ​នៅ​វ៉ាត​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​

៦​ឈ្មោះ​អេង​សុគ​ន្ធី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​៧​ឈ្មោះ​លួ​ន​បូ​រា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​៨​ឈ្មោះ​ចាន់​រី​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​។​៩​ឈ្មោះ​ភេ​ន​សំភាស់​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​១០​ឈ្មោះ​សៀវ​ហៀ​ង​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​១១​និង​ឈ្មោះ​ហេង​ឈាង​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ជា​ម្ចាស់ផ្ទះ​។​

​ជនសង្ស័យ​ទាំង​៩​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ព្រមទាំង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ប្រភេទ​ម៉ា​ទឹកកក​១២​កញ្ចប់​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​មួយគ្រឿង​ទូរស័ព្ទ​ចំនួន​៦​គ្រឿង​មធ្យោបាយ​ធ្វើដំណើ​ម៉ូតូ​៦​គ្រឿង​និង​ឧ​បក​ប្រើប្រាស់​មួយចំនួន​ព្រមទាំង​៦​ម៉ឺន​រៀល​។​

​ប្រភព​បាន​បន្តថា​ជន​សង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​ទាំង​១១​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​តាម​នីតិវិធី​៕S/