​ឃាត់ខ្លួន​ជន​៣​នាក់​ករណី​គាស់​ផ្ទះ​ពលរដ្ឋ​នៅក្នុង​ខណ្ឌមានជ័យ

465
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌមានជ័យ​បាន​ចាប់​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទឹកដី​ខណ្ឌមានជ័យ​ចំនួន​៣​នាក់​។​

ក្នុងនោះ​ដកហូត​វត្ថុតាង​ម៉ូតូ​២​គ្រឿង​ស្លាក​លេខ​មួយ​បន្ទះ​និង​សម្ភារៈ​សោរ​សម្រាប់ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​និង​កាច់ក​ម៉ូតូ​មួយចំនួន​។​ការឃាត់ខ្លួន​ក្រុម​ជននេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ភ្នា​ត​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៣​ឈ្មោះ​ទី​១៖​សៀក​ចាន់ណា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​ទី​២៖​ឈ្មោះ​ឈឿន​ធារ៉ា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ​និង​ទី​៣៖​ឈ្មោះ​ប៉ា​សារ៉ូ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ដើម្បី​ធ្វើការ​សាកសួ​និង​អនុវត្ត​ន៏​តាម​នីតិវិធី​៕S/​