​ឃាត់ខ្លួន​ជន​៤​នាក់​ករណី​យក​កាំបិត​កាប់​ទៅលើ​បុរស​ម្នាក់​របួសធ្ងន់​

561
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​ជន​ចំនួន​៤​នាក់​បន្ទាប់ពី​ក្រុម​ជនសង្ស័យ​នោះ​យក​កាំបិតប៉័ងតោ​កាប់​ទៅលើ​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ក្រុមទី​២​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ង៉ែត​វុទ្ធី​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​។​ចំណែក​ជនសង្ស័យ​ចំនួន​៤​នាក់ ទី​១​ឈ្មោះ​នាង ឩ​ត្ត​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ២​ឈ្មោះ ម៉ុ​ន សេង​ហុក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។​៣​ឈ្មោះ​ស៊ុន សិឡា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។​៤/​ឈ្មោះ​សួន ណា​ស្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។​

​ក្នុងការ​ឃាត់ខ្លួន​សម​ត្ថ​កិច្ច​បាន​ចាប់យក​វត្ថុតាង​មាន​៖​កាំបិត​តាំង​តោ​២​ដើម​,​ដុំថ្ម​២​ដុំ​,​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-8857​។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​អនុវត្តន៍​ទៅតាម​នីតិវិធី​៕S/​