​ឃាត់ខ្លួន​ថៅកែ​ឈើ​ម្នា​ក់នៅ​ស្រុក​ពារាំង​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

323
ចែករម្លែក
  • 97
    Shares

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ពារាំង​បាន​ឃាត់ខ្លួន​ថៅកែ​ឈើ​ម្នាក់​ពីបទ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បញ្ជូនទៅ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​។​លោក ហាស់ ហ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពារាំង បានឱ្យ​រស្មី​កម្ពុជា​ដឹង ថា កម្លាំង​របស់លោក ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហឿន ហាន (​ហៅ​គុយ ហាន​) ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ​ថៅកែ​ឈើ និង​មាន​ទីលំនៅ ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ប្រាកដ​មែន​។

​លោក​បន្តថា​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៩​នេះ ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន លេខ ០០៣ អ​.​យ /១៩ ដោយ​លោក សូ សុវិទ្យា តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត កណ្តាល ។​គឺមាន​ភាព​ទទឹង មិន​ព្រម​ចូលមក​បំភ្លឺ ឬ​បង្ហាញខ្លួន តាម​ការកំណត់​តាម​ដីកាកោះ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល រហូតដល់​ទៅ​២​លើក​។​

​ប្រភព​បានឱ្យដឹងថា​លោក គុយ ហាន កន្លងមក​តែងតែ​ដឹកឈើ ពី​ខេត្តកំពង់ធំ ដើម្បី​មក​ដាក់លក់​នៅ​ដេប៉ូ​ខ្លួន​ឯ​ស្រុក​ពារាំង ដោយ​បើក​តាម​ផ្លូវជាតិ​លេខ​៦ បត់​មក​ផ្លូវជាតិ​លេខ​៨​។​ជាមួយគ្នា​នោះ លោក​ធ្លាប់​ប្រាប់ថា រាល់​ការដឹកជញ្ជូន​ឈើ​ទាំងនោះ គឺ​លោក​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច តាម​ដងផ្លូវ​រហូត ជាពិសេស​គឺ​សមត្ថកិច្ច មេព្រៃ​ខេត្តកណ្ដាល និង​ស្រុក​មុខកំពូល​។​

​លុះដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ខ្លួន​បាន​ដឹកឈើ​ប្រភេទ គ្រឿងផ្ទះ​១​ឡាន​ចំណុះ​៥​តោន ពី​ខេត្តកំពង់ធំ មក​ចូល​ដេប៉ូ​ខ្លួន​ទៀត​។​ពេល​ដឹក​មកដល់ ចំណុច​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅ​ម៉ោង​៧​យប់ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។

ក៏ត្រូវ​បាន​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ស្រុក​មុខកំពូល ស្ទាក់ចាប់​រថយន្ត​រប​ស់លោក ដោយពេល​នោះ​មាន​ព្រះរាជអាជ្ញារង​ម្នាក់ ជាមួយ​មេព្រៃ​និង​ប៉េអឹម​ក៏បាន​ប៉ះ​ទ​ង្គិ​ត​ពាក្យសម្ដី គ្នា​រវាង​ព្រះរាជអាជ្ញារង ទៀតផង​។
​គឺ​លោក គុយ ហាន បាន​និយាយ​ទៅកាន់​ព្រះរាជអាជ្ញារង​ថា​៖ ខ្ញុំ​បង់លុយ​ឲ្យ​មេព្រៃ រាល់​លើក​គឺ​ក្នុង​១​ឡាន អស់​៧០​ម៉ឺន​រៀល សម្រាប់​១​ជើង​ហេតុ​អី​នៅតែ​ចាប់​ឡាន​ខ្ញុំ​ទៀត​? ។

ក្នុងនោះ ព្រះរាជអាជ្ញារង មិន​ព្រម​ឲ្យ​ឡាន​ឈើ​ទៅមុខ​ទេ ទើប​លោក ហាន បញ្ជា​តៃកុង​ឲ្យ​ព្យាយាម​បើក​រត់​រហូត ប៉ុន្តែ​មេព្រៃ​តាម​ស្ទាក់​ជាប់​ដដែល​។​
​ភ្លាមនោះ​លោក ព្រះរាជអាជ្ញារង បាន​បញ្ជា​ឲ្យ​មន្ត្រី​អាវុធហត្ថ​ឃាត់ខ្លួន​
​លោក គុយ ហាន បណ្ដាល​ឲ្យ​លោក គុយ ហាន រត់ឡើង​រថយន្ត​តូច​របស់ខ្លួន​បើក​គេច​មក​ផ្ទះ​បាត់ទៅ​។

​រីឯ​រថយន្ត​និង​ឈើ​ត្រូវបាន មេព្រៃ​ស្រុក​មុខកំពូល យកទៅ​រក្សាទុក​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​​ក្រោយ​មេព្រៃ​ចាប់​ឈើ​បែប​នោះ លោក គុយ ហាន បាន​ទម្លាយ​ថា​! ច្រើន​ឆ្នាំ​មកហើយ ខ្លួន​ដឹកឈើ​ជា​រៀងរាល់​លើក​គឺ បាន​បង់លុយ​ឲ្យ​មន្ត្រី​តាម​ដងផ្លូវ​ជា​ហូរហែ រាប់លាន​រៀល​ក្នុង​១​ឡានៗ​។ ​

សម្រាប់ តែ​ខេត្តកណ្ដាល ១​ឡាន​បង់អស់​៧០​ម៉ឺន​រៀល ក្នុងនោះ​បង់​ឲ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកណ្ដាល ៣០​ម៉ឺន​រៀល​! នាយផ្នែក ២០​ម៉ឺន​រៀល និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​មុខកំពូល ២០​ម៉ឺន​រៀល​ជា​កំហិត សរុប​៧០​ម៉ឺន​រៀល​ក្នុង​១​ជើង​។

​លោក​និយាយប្រាប់​អ្នកកាសែត​មុន​ថ្ងៃ​ចាប់ខ្លួន​ថា​ការដែល​មេព្រៃ​ចាប់​ឡាន​ខ្ញុំ​នៅ​ជិត​គល់ស្ពាន​ព្រែក​តា​មាក់​កាលពីពេល​កន្លងមក​នោះ ។​មូលហេតុ​មកពី​លោក និង​មេព្រៃ​ស្រុក​មុខកំពូល ឈ្លោះ​គ្នា​រឿង​បង់លុយ​មុន​និង​ក្រោយ​។​

​ខណៈ​មេព្រៃ​គេ​កំណត់​ឲ្យ​បង់​១​ជើង​ម្ដង ប៉ុន្តែ​លោក ថា បី​បួន​ជើង​ចាំ​បង់​សរុបទៅ គឺ​ពិបាក​ណាស់​បង់​រាល់​ជើង មិន​ស្រួល​ទេ ហើយក៏​មានទំនាស់​កុង​កាច់​គ្នា​។ ​ទើប​ឈាន ដល់​មេព្រៃ​ដាក់​កម្លាំង ជាមួយ​បេ​អឹម​ស្រុក​មុខកំពូល និង​ព្រះរាជអាជ្ញារង ចុះ​ចាំ​ចាប់​ឈើ​លោក ទាំងយប់​តែម្ដង​។
​ខណៈពេល​ចាប់​នោះ គឺមាន​ភាពចម្រូងចម្រាស់ រវាង​សមត្ថកិច្ច​និង​លោក គុយ​ហាន ទើប​សំណុំ​រឿងនេះ​ត្រូវ​បញ្ជូនទៅ​តុលាការ ខេត្តកណ្ដាល ទាំង​តក់ក្រហល់​៕S/​

#