​ឃាត់ខ្លួន​នារី​ម្នាក់ប្រើ​ហិ​ង្សា​បង្ក​របួសស្នាម​នៅ​ស្រុក​ស្នួល

607
ចែករម្លែក
  • 35
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ករណី​អំពើ​ហឹ​ង្សា​វាយ​ប្រតាយប្រតប់​គ្នា​បណ្តាល​ឲ្យ​ជនរងគ្រោះ​មាន​របួសស្នាម​នៅលើ​ផ្ទៃមុខ​។​នៅ​ចំណុច​មុខផ្ទះ​ជួល​ផ្សា​រការ​បី​ភូមិ​គ្រញូង​សែន​ជ័យ​ជើង​ឃុំ​គ្រញូង​សែន​ជ​យ័​ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រី​នរគ​បាល​ស្រុក​ស្នួល​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​ហ្គេ​ច​ទ្បា​ង​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ឃុំ​គ្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​។​រីឯ​ជនសង្ស័យ​ឈ្មោះ​ម៉ី​ចំរើន​(​ហៅ​ស្រី​កា​) ភេទ​ស្រី​អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។
​ករណីនេះ​បានកើត​ឡើង​ដោយ​ភាគី​ទាំងពីរ​បាន​ប៉ះ​សម្តី​គ្នា​បន្តិចបន្តួច​ហើយ​បាន​វាយតប់​គ្នា​ក៏​កើតជា​របួសស្នាម​។​

លុះដល់​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨​ទើប​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ្រញូង​សែន​ជ័យ​បន្ទាប់មក​សមត្ថកិច្ច​យើង​បាន​កោះហៅ​ភាគី​ទាំងសងខាង​មក​ធ្វើការ​សាកសួរ​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​

​ឃាត់ខ្លួន​នារី​ប្រើ​ហឹ​ង្សា​បង្ក​របួសស្នាម​នៅ​ស្រុក​ស្នួល​