​ឃាត់ខ្លួន​បីនាក់​ជាមួយ​គ្រឿងញៀន​១០​កញ្ចប់​ធំ​តូច​

273

(​កំពត​)៖​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​បីនាក់​បន្ទាប់ពី​រកឃើញ​គ្រឿង​ញឿ​ង​១០​កញ្ចប់​ធំ​តូច​ដែល​ពួកគេ​ព្យាយាម​លាក់ទុក​ដើម្បី​ចែកចាយ​បន្ត​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។​

​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា​បុរស​សង្ស័យ​ទាំងបី​នាក់ រួមមាន ១. ជ្រឹម ដា​រិ​ទ្ធ អាយុ ៣៦​ឆ្នាំ , ២. ជ្រឹម កក្កដា អាយុ ៣៤​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​សវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។ ៣. លាង សំអុល អាយុ ២៧​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​ក្មេង​លេង​ឃ៉ំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក​ខេត្តកំពត​។

សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា​មុនពេល​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បីនាក់​សមត្ថកិច្ច​បា​ន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រាំពីរ​កញ្ចប់​ធំ​និង​បី​កញ្ចប់​តូច​ដែល​ពួកគេ​ព្យាយាម​លាក់ទុក​ក្នុង​លំនៅស្ថាន​នា​ភូមិ​សង្កាត់​ត្រូវបាន​បង្ក្រាប​ខាងលើ​៕S/​ដោយ​៖​បូកគោ​

​ឃាត់ខ្លួន​បីនាក់​ជាមួយ​គ្រឿងញៀន​១០​កញ្ចប់​ធំ​តូច​