​ឃាត់ខ្លួន​បុរស​ដែល​ចាប់រំលោភ​នារី​ម្នាក់​បានសម្រេច​

674

(​ភ្នំពេញ​)៖​បុគ្គលិក​សណ្ឋាគារ​ណាហ្គា​វើ​ល​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ឃាត់ខ្លួន​ក្រោយពី​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​ម្នាក់​ដែលជា​អ្នករស់នៅ​ជិតខាង​រហូត​បានសម្រេច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២៖៣០​ថ្ងៃត្រង់ ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​រោង​ចាំ​ដី​ឡូ​គ្មាន​លេខ​មួយកន្លែង​ក្នុងភូមិ​យក​បាត្រ​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​​រហូតមកដល់​រសៀល​ថ្ងៃទី​៨​ខែសីហា​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​ច្បារអំពៅ​កំពុង​សាកសួរ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ងួន ណា​រ៉េត ហៅ​រ័ត្ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​សន្តិសុខ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍ ស្នាក់នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ត​.​ទ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ចំណុចកើតហេតុ​។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ដេក​នៅ​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ជា​អ្នករស់នៅ​ជិតគ្នា​បាន​ផឹកស្រា​ស្រវឹង ហើយ​ដើរចូល​ទៅក្នុង​រោងស្នាក់នៅ​របស់​ជនរងគ្រោះ រួច​ចាប់​ជនរងគ្រោះ​រំលោភ​បានសម្រេច​តែម្តង រួច​រត់គេចខ្លួន​។ ពេលនោះ​ជនរងគ្រោះ​ក៏បាន រាយការណ៍​ជូន​សមត្ថកិច្ច​។

លុះដល់​ម៉ោង ៧​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ បញ្ជូនមក​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​តែម្តង​៕S/​ដោយៈ​ស​រិ​ទ្ធ​

​ឃាត់ខ្លួន​បុរស​ដែល​ចាប់រំលោភ​នារី​ម្នាក់​បានសម្រេច​