​ឃាត់ខ្លួន​បុរស​ម្នាក់​បៀតបៀន​កេរ្តិ៍ខ្មាស​កូនស្រី​ខ្លួនឯង​

1130
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ប្រព​ន្ឋ​ថា​ជនសង្ស័យ​បានធ្វើ​សកម្មភាព​បៀតបៀន​កេ​រ្ត៍​ខ្មាស​កូនស្រី​ខ្លួនឯង​។​ករណីនេះ​បាន​កើ់តឡើង​នៅ​ភូមិ​ព្រៃ​ប្រ​ស្រូល​ឃុំ​ពោធិ​អង្គ្រង​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨​។​
​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ​បាន​ឲ្យ​ដឹងថា​បុរស​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ឆាយ​លក្ខិណា​អាយុ​៣១​ឆ្នាំមាន​មុខរប​មិន​ពិតប្រាកដ​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។
​ត្រូវបាន​ប្រព​ន្ឋ​ឈ្មោះ​អាត​ស្រី​អាយុ​២៧​ឆ្នាំ​ថា​ប្តី​ចុង​បានធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​កូនស្រី​របស់គាត់​។​ក្មេងស្រី​មានឈ្មោះ​ត​.​ស​.​ល​.​ប​អាយុ​៦​ឆ្នាំ​នៅ​ពីរ​នាក់​ជនសង្ស័យ​ដែល​ត្រូវជា​ឪពុកចុង​ដោយ​ម្តាយ​កុមារី​រងគ្រោះ​រវល់​ទៅធ្វើ​កម្មករ​រោងចក្រ​។​
ប្រភព​បាន​បន្តថា​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​អធិកា​ស្រុក​បសេដ្ឋ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​បុរស​ម្នាក់​បៀតបៀន​កេរ្តិ៍ខ្មាស​កូនស្រី​ខ្លួនឯង​