​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​ពូថៅ​ដេញ​កាប់​បុរស​បីនាក់​បណ្តាលឱ្យ​រងរបួស​

222
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​ពូថៅ​ដេញ​កាប់​បុរស​បីនាក់​បណ្តាល​ឲ្យ​រងរបួស​និង​បំផ្លិចបំផ្លាញ​ម៉ូតូ​អស់​ចំនួន​ពីរ​គ្រឿង​។​ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ជឿន​ចាន់ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រីង ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។​ជនរងគ្រោះ​១.​ឈ្មោះ​ឡុង​វ​ណ្ណី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២.​ឈ្មោះ​ពៅ​ណុប ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​៣.​ឈ្មោះ​ជិន​ជឿន​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ទាំងបី​នាក់​រស់នៅ​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ជាមួយគ្នា​។​

​ប្រភព​បន្តថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងបី​នាក់​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​យឺតៗ​និយាយ​គ្នា​លេង​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មក​ស្ទាក់​ពីមុខ​ម៉ូតូ​កាន់​ពូថៅ​កាប់​ពួកគាត់​បណ្តាល​ឲ្យ​រងរបួស​។​បន្ទាប់មក​ពួកគាត់​បាន​រត់ចោល​ម៉ូតូ​ទៅ​ប៉ុស្តិ៍នគរបាល​ឲ្យ​ជួយ​អត្ត​រាគ​មន៍​និង​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​រងរបួស​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​

#