​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

238
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពីរ​សៀ​ល​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​គ​របាល​ស្រុក​ពួក​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​។​នៅ​ចំណុច​លើ​ដងផ្លូវ​ស្ថិតក្នុង​ភូមិ​គោក​បេង​សង្កាត់​គោកចក​ក្រុង​សៀមរាប​ខេត្តសៀមរាប​ដកហូត​វត្ថុតាង​បាន​មួយចំនួន​។

សមត្ថកិច្ច​បានឱ្យដឹង​ថា​បុរស​ម្នាក់​ឈ្មោះ​មេក​ពន្លឺ​មាន​ឆ្នាំ​កំណើត​១៩៨៩​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ជួញដូរ​ចាត់ចែង​និង​ប្រើប្រាស់​ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​រួមទាំង​វត្ថុតាង​ត្រូវបាន​អង្គភាព​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប​រៀបចំ​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​៨​ខែ សីហា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​ចំណែកឯ​វត្ថុតាង​ដែល​ត្រូវបានធ្វើ​ការដកហូត​នោះ​មានដូចជា​ម្សៅ​មេ​តំ​ហ្វេ​តា​មី​ចំនួន​៨​កញ្ចប់​ស្មើនឹង​ទំងន់​១៣.៣​ក្រាម​ទាំង​សំបក​,​សម្ភារៈ​វេច​ខ្ចប់​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​៕S/