​ឃាត់ខ្លួន​បួន​នាក់​បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​ជិត​១០​កញ្ចប់​

815
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ព​តៈមនុស្ស​ប្រុស​ស្រី​បួន​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​ជិត​១០​កញ្ចប់​តូចធំ​ដែល​ពួកគេ​ព្យាយាម​លាក់ទុក​។​ប្រភពពី​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​បួន​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​សង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងករណី​ខាងលើ រួមមានៈ ១.​ឈ្មោះ ត្រោក សុភា ហៅ​ខ្ញី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

២. ឈ្មោះ ឃឹម ស្រី​លីន ភេទ​ស្រី អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទន្លាប់ ឃុំ​ព្រៃ​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។ ៣. ឈ្មោះ សួន ពុធ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ៤.​ឈ្មោះ លឹម វិបុល អាយុ ភេទ​ប្រុស ២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ប្រភព​ដដែល​បាន​រៀបរាប់ថា​បន្ទាប់ពី​ទទួល​ព័ត៌មាន​នូវ​ករណី​សង្ស័យ​មានការ​ចរាចរ​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ភូមិ​ភ្នំ​សាឡី ឃុំ​កំពង់ត្រាច​ខាងលិច​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​ខេត្ត​សហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច​បាន​ចុះ​ដល់​គោលដៅ​ភ្លាមៗ​។ ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​ប្រាំមួយ​កញ្ចប់​តូច និង​មួយកញ្ចប់​ធំ​ដែល​ជនសង្ស័យ​ព្យាយាម​លាក់ទុក​ក្នុង​លំនៅស្ថាន​មួយ​។ ជាមួយនឹង​ការរកឃើញ​នេះ សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​បួន​នាក់​បន្ទាប់ពី​រកឃើញ​គ្រឿងញៀន​ជិត​១០​កញ្ចប់​