​ឃាត់ខ្លួន​ប្តី​និង​ប្រពន្ធ​ករណី​ជួញ​គ្រឿងញៀន​

89
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​។​ករណីនេះ​ធ្វើឡើង​នៅ​ភូមិសាស្ត្រ​ឃុំ​ព្រះ​រំកិល​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ និង​៤៧​នាទី​។​


ប្រភពព័ត៌មាន​ពី​នគរបាល​បាន​និយាយថា​ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​មាន​ករណី​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​លោក​អធិការ​បាន​ចាត់​ឱ្យ​លោក​អធិការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​រំកិល​នៃ​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បង្ក្រាបបាន​ភ្លាមៗ​។​ក្នុងនោះ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់​(​ប្តី​ប្រពន្ធ​)​មានឈ្មោះ បៃ សែង​ចាន់​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ទីលំនៅ​ឃុំ​កំពង់​ស្រឡៅ​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​(​ប្ដី​)​។

២.​ឈ្មោះ​ហ្វ​យ​ឡៃ​អាយុ​៤២​ឆ្នាំ​(​ប្រពន្ធ​)​វត្ថុតាង​ចាប់យក​រួមមាន​៖​វត្ថុតាង​សង្ស័យ​ជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ពណ៌​ក្រហម​ក្បឿង មាន​អក្សរ​ឡូហ្គោ WY ចំនួន​៣​កញ្ចប់​តូច ស្មើរ​នឹង ៥៨៦​គ្រាប់​។ បន្ទាប់មក​ក៏បាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង និង​ចាត់​ការបន្ត​៕S/​