​ឃាត់ខ្លួន​ប្តី​មក​អប់រំ​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ​

296

(​បាត់ដំបង​)៖​នៅ​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុម​៣​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ មាន​ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​ដែល​បង្ករ​ឡើង​ដោយ​ប្តី​បាន​ប្រើ​បន្ទះ​ឬ​ស្សី​វាយ​កំប៉េះគូទ​ប្រពន្ធ​
​ដោយសារតែ​ប្រពន្ធ​ស្រវឹងស្រា​ជេរប្រមាថ​ប្តី​។​
​ ​
លោក​ខែម សុភ​ក្ត្រា​នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ឯក​ភ្នំ​បាន​ឳ្យ​ដឹងថា​បុរស​ជា​ប្តី​ឈ្មោះ​ហ៊ុន សារី​អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឆេង ម៉ាលី​ស អាយុ​៥៣​ឆ្នាំ​(​រងរបួស​ត្រង់ចំណុច​កំប៉េះគូទ​)​។​ទាំងពីរ​នាក់​ប្តី ប្រពន្ធ​រសនៅ​ភូមិ ឃុំ​ខាងលើ​។​

លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​បាន​បញ្ជាក់ថា​មូលហេតុ​ដែល​នាំ​ឳ្យ​មាន​អំពើ​ហឹ​ង្សា​នេះ​គឺ​ដោយសារតែ​ប្រពន្ធ​ផឹកស្រា​ស្រវឹង​ហើយ​ជេរប្រមាថ​និង​រករឿង​ប្ដី​មុន​ទើប​ប្តី​ខឹង​យក​បន្ទះ​ឬ​ស្សី​វាយ​កំប៉េះគូទ​ជាច្រើន​បន្ទះ​ឬ​ស្សី​បណ្តាល​ឳ្យ​របួស​។
​ករណីនេះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​មក​ធ្វើ​កិច្ចសន្យា​និង​អប់រំ​ឈប់​ឳ្យ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ​តទៅទៀត​រួច​ឳ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​តាម​សំណូមពរ​ភាគី​ទាំងពីរ​(​ប្ដី​និង​ប្រពន្ធ​) ៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ប្តី​ឈ្មោះ​ហ៊ុន សារី ប្រពន្ធ​ឈ្មោះ​ឆេង ម៉ាលី​សរ​បួស​កំប៉េះគូទ វត្ថុតាង​បន្ទះ​ឬ​ស្សី​