​ឃាត់ខ្លួន​ពីរ​នាក់​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​

417
ចែករម្លែក

​ដោយ​បូកគោ​/​កែប​:​កម្លាំង​នគរបាល​ខេត្ត​កែប​បាន​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​ប្រាំពីរ​កញ្ចប់​ធំ​តូច​ក្នុង​បទ​សង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​សារធាតុ​ដែល​ច្បាប់​ហាមឃាត់​។​យុទ្ធនាការ​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់ រួមមាន ១. ឈ្មោះ​ហេង ចាន់​ចាវ អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ២. ឈ្មោះ​គឹម សាន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កែវ​ក្រសាំង​សង្កាត់​កែប​ក្រុងកែប​ខេត្ត​កែប​។​

​ប្រភព​ដដែល​បាន​រៀបរាប់ថា​ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បែន​តារា​ស្នងការ​នគរបាល​ខេត្ត​កែប​និង​មាន​កិច្ចសម្របសម្រួល​ពី​លោក​ខាន់​សុផល​ព្រះរាជអាជ្ញារង​អប​សាលាដំបូង​ខេត្តកំពត​។​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែធ្នូ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​អន្តរាគមន៍​ពិសេស​បាន​ស្ទាក់ចាប់​ការចែក​ចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់។

​នៅ​ភូមិ​ភ្នំ​លាវ​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​។​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជា​បន្តបន្ទាប់​និ​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​មួយកញ្ចប់​ធំ និង​ប្រាំ​មួយកញ្ចប់​តូច​។ជាមួយគ្នានេះ​សមត្ថកិច្ច​ក៏​រឹបអូស​បាន​ដាវ​មួយ​ដើម​កាំភ្លើង​កែច្នៃ​ពីរ​ដើម​កន្ត្រៃ​មួយ​ដើម​ទូរ​សព្ទ​ពីរ​គ្រឿង​ថង់​សម្រាប់​វេច​ខ្ចប់​និង​ឧបករណ៍​សេព​គ្រឿងញៀន​ចំនួន​ទៀត​៕S/

​ឃាត់ខ្លួន​ពីរ​នាក់​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​