​ឃាត់ខ្លួន​ពីរ​នាក់​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​

1263
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៣​ខែ​ក្កដា សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង សៀមរាប​បាន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ករណី​គ្រឿងញៀន​។​

លោក​វរសេនីយ៍ឯក​អ៊ុ សា​អាត​នាយ​កា​រិ​យា ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា​ជន​ដែល​ឃាត់ខ្លួន​ទី​១:​ឈ្មោះ ប៉ា សុខ​វិសាល​ភេទ​ប្រុស​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ឈ្មោះ ចៀន ទុំ ភេទ​ប្រុស​ឆ្នាំមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់​ស្មើនឹង​ទំងន់​១,៦​ក្រាម​ទាំង​សំបក ទូរស័ព្ទដៃ​ចំនួន​០១ គ្រឿង ។​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ ២០១៨៕S/​

​ឃាត់ខ្លួន​ពីរ​នាក់​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​

#