​ឃាត់ខ្លួន​មនុស្ស​ប្រាំបួន​នាក់​ករណី​គ្រឿងញៀន​ក្នុង​រយ​:​ពេល​២​ថ្ងៃ​

370

(​សៀមរាប​)៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ចុះបង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​។​

លោក​វរសេនីយ៍ទោ​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​ឃាត់ខ្លួន​៣​នាក់ ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ ហ៊ាង សុភ្ភ​: ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន​។​ទី​២​ឈ្មោះ​ហ៊ាង មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ គ្មាន​មុខរបរ​។​ទី​៣ ឈ្មោះ​រុំ រួន ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ពួកគេ​មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​។​

​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​ឃាត់ខ្លួន​៦​នា​ដែល​ទី​១ ឈ្មោះ ភា ឌី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​។​ទី​២​ឈ្មោះ តែ មេ​ង​សួង ប្រុស​អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​ពិត ទីលំនៅ​ក្រុងភ្នំពេញ​។​ទី​៣​ឈ្មោះ​វ៉ាន់ សុខន ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​គ្មាន​មុខរបរ​ពិត ទីលំនៅ​ភូមិ​អូរ​ស្មាច់​ក្រុង​សំរោង​។​

ទី​៤​ឈ្មោះ​ប៉ុក សុ​ខេ​ម ភេទ​អាយុ​២០​ឆ្នាំ​គ្មាន​មុខរបរ​ពិត​ទីលំនៅ​ខេត្តបន្ទាយមានជ័យ​។​ទី​៥​ឈ្មោះ អៀង ស្រស់ ភេ​េ​ទ​ស្រី​អាយុ​ុ​២០​ឆ្នាំ​គ្មាន​មុខរបរ​ពិត ទីលំនៅ​ខេត្តកំពង់ឆ្នាំង​។​ទី​៦​ឈ្មោះ​ស្រី យ៉ា ភេទ​ស្រី​អាយុ​ុ​២៥​ឆ្នាំ គ្មាន​មុ​ុ​ខរ​បរ​ពិត ទី​លំំ​នៅ​ខេត្តកំពង់ឆ្នាំង​។​

​លោក​បាន​បន្តថា ពួកគេ​ទាំងអស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំ​ម៉ា​ទឹក​ក​៦​កញ្ចប់​ទម្ងន់​៩​ក្រាម ទូរ​សព្ទ័​៥​គ្រឿង និង​ឧបករណ៍ ជក់​គ្រឿ​ញៀន​មួយចំនួន​។​ជនសង្ស័យ​និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧៕S/​ដោយ​:​អង្គរតូច​

​ឃាត់ខ្លួន​មនុស្ស​ប្រាំបួន​នាក់​ករណី​គ្រឿងញៀន​ក្នុង​រយ​:​ពេល​២​ថ្ងៃ​