​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

308
ចែករម្លែក
  • 22
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​បាន ជា​បន្តបន្ទាប់ មាន​២​នាក់​ជួញដូរ​ថ្នាំញៀន ៣​នាក់​ទៀត​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន ។​កា​ឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​២​នាក់ ទី​១​ឈ្មោះ រស់ រ៉ូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​ដកហូត​បាន​ថ្នាំញៀន​៤​កញ្ចប់​តូច​។​ទី​២​ឈ្មោះ​ភួង​វណ្ណៈ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ដកហូត​បាន​ថ្នាំញៀន ១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ។​ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត ទី​១​ឈ្មោះ ឆាយ​លី​ម៉េង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។ ទី​២ ឈ្មោះ ផល ផាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ទី​៣ ឈ្មោះ ហឿន សុខុម ភេទ​ស្រី អាយុ​២៨​ឆ្នាំ ។

​ក្នុងការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​២​ករណី​ខាងលើ​សរុប​ជនសង្ស័យ​៥​នាក់​ត្រូវបាន​នាំខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ធ​ពោធិ​សែន​ជ័យ​ដើម្បី​បន្ត​នីតិវិធី ៕S​

#