​ឃាត់ខ្លួន​មនុស្ស​៣​នាក់​នៅ​ស្រុក​មង្គល​បូរី​ករណី​គ្រឿងញៀន​

333
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​យោង​លើ​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ជនសង្ស័យ​៣​នាក់​អាច​ត្រូវ​ចោទ​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​នៅ​ថ្ងៃទី​២៨​ខែកក្កដា​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់ រួមមាន ៖ ១-​ឈ្មោះ ប៉ិល ណា​លីន ហៅ វ៉ាន់ ភេទ ប្រុស អាយុ ១៤​ឆ្នាំ​២-​ឈ្មោះ ស៊ុ​ង ប៊ុន​លាភ ភេទ ប្រុស អាយុ ១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ៣-​ឈ្មោះ រស់ អ៊ូ​រ៉ា​ន់ ភេទ ប្រុស អាយុ ១៦​ឆ្នាំ ។
​ដកហូត​វត្ថុតាង​រួមមានៈ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ០៥​កូន​ថង់ ស្មើ ០,៩៥​ក្រាម -​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​-​ម៉ូតូ​១​គ្រឿង​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ផលិត​ឆ្នាំ​១៩៩៧ -​ចឹ​ញ្ចៀ​ន​លោហធាតុ​ពណ៌​លឿង ចំនួន​២​វង់​-​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​-Power Bank ពណ៌​ក្រហម ចំនួន ០១ -​នាឡិកាដៃ​ចំនួន ១ ៕S/

​រូបថត : អហ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​នៅ​ស្រុក​មង្គល​បូរី​ករណី​គ្រឿងញៀន​( រូប​: ប​.​ជ័យ )​