​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​តាម​ដីកា​តុលាការ​

522
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ស្រុក​សង្កែ​សហការ​ជាមួយ​ផ្នែក​ព្រហ្មទណ្ឌ​បាន​ចុះទៅ​កាន់​ភូមិ​វត្ត​កណ្តាល​ឃុំ​រាំង​កេ​សី​ស្រុក​សង្កែ​តាម​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដែល​រត់គេចខ្លួន​អស៎​៤​ខែ​ទើប​ចាប់ខ្លួនបាន​តាម​ដីកា​តុលាការ​។​


លោក​អនុសេនីយ៍ឯក​សំ​ប៊ុនហេង​នាយផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​សង្កែ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​រ៉ែ​ន រ៉​យ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​។​លោក​សេនីយ៍​ឯក​ស៊ុន សុ​វ​ណ្ន​អធិការនគរបាល​ស្រុក​សង្កែ​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​២៧៨​ចុះ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩​របស់លោក​ឡូយ​ចាត់​ត្រា​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ដោយ​ចោទ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​៕S/