​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​ដកហូត​បាន​១៦​កញ្ចប់​

732
ចែករម្លែក
  • 17
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​និង​ដកហូត​គ្រឿងញៀន​១៦​កញ្ចប់​។​ករណីនេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​បឹង​ទន្លាប់​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​វ​ល្លិ៍​សរ​បានឱ្យដឹងថា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ​វ៉ា​យ​វិ​ន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​និង​ឈ្មោះ​ឃុន​មករា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​បឹង​ទន្លាប់​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំរោង​ទង​។​

ប្រភព​បាន​បន្តថា​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១៦​កញ្ចប់​(១៣​តូច​និង​៣​មធ្យម​)​និង​ទូរស័ព្ទដៃ​២​។​ករណីនេះ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕S/
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់(wrapped)(wrapped)