​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​និង​អ្នកពាក់ព័ន្ធ​ចំនួន​៤​នាក់​

791
ចែករម្លែក

​ដោយៈ​ពស​/​ពោធិសាត់​:​ប៉ូលិស​ក្រុង​ពោធិសាត់​បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​បាន​ម្នាក់​ជាមួយនឹង​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១៩​កញ្ចប់​តូច​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​ចំណុច​ផ្សារ​ភូ​ពុ​យ​ស្ថិត​ក្នុងភូមិ​ពោធិ៍​តា​គួ​យ​សង្កាត់​លលកស​ក្រុង​ពោធិសាត់​កាលពី​ល្ងាច​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​។​

ប៉ូលិស​ក្រុង​ពោធិសាត់​ឱ្យដឹងទៀតថា​ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​មានឈ្មោះ​និក​វ៉ែ​ង​ហុង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ឱ​ម៉ា​ល់​សង្កាត់​រលាប​ក្រុង​ពោធិសាត់​ដោយ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១៩​កញ្ចប់​តូច​និង​ម៉ូតូ​មួយគ្រឿង​។​បន្ទាបពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មួយសន្ទុះ​ក្រោយមក​ក៏មាន​ជន​ពាក់ព័ន្ធ​ចំនួន​៣​នាក់​បាន​ទូរ​សព្ទ័​មក​ជនសង្ស័យ​ហើយ​សមត្ថកិច្ច​ក៏បាន​ណាត់ជួប​ហើយ​ឃាត់ខ្លួន​តែម្តង​។​

​ជនសង្ស័យ​ទាំងបី​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​១​អិន​រាត្រី​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​២​ផាន់​ភក្តី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​៣​គឹម​យូ​ឡេង​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​ដី​លើ​សង្កាត់​បន្ទាយ​ដី​ក្រុង​ពោធិសាត់​។​ជនសង្ស័យ​ទាំង​៤​នាក់​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​អនុវត្តតាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​និង​អ្នកពាក់ព័ន្ធ​ចំនួន​៤​នាក់​