​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​បញ្ជូនទៅ​ស្នងការ​ខេត្ត​

330
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាល​ព្រឹក​ថ្ងៃទី​២២​ខែ មេសា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន​និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​។​

ជនសង្ស័យ​ឈ្មោះ​ឌុំ​វ៉ាន់​នី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ឈើទាល​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៨០​គ្រាប់​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​២​ថង់​,​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង ។

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត​នៅ​ចំណុច​ភូមិ​ស្ពាន​យោល​ឃុំ​ជ្រៃ​សី​ម៉ា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ឈ្មោះ​ឡឹប​ញ៉​ក់​ភេទ​ប្រុស​អាយុ​39​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ពាន​យោល​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ដកហូត​វត្ថុតាង ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៣០​គ្រាប់ និង​ទូរស័ព្ទដៃ​១​គ្រឿង ។ ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/