​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​៤​នាក់​នៅ​ស្រុក​សំរោង​ទង​

932
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បង្ក្រាប​ករណី​ជួញ​គ្រឿងញៀន​ពី​ករណី ក្នុងភូមិ​ស្ដុក​ព្រីង​ឃុំ​សំបូរ​នឹង​ភូមិ​កែវ​ឧត្ដម​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ដែល​ឃាត់ខ្លួន​បាន​នោះ​មាន​។​ឈ្មោះ ប៉ក់ ប៉ុច ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង និង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១​កញ្ចប់​តូច ទូរស័ព្ទដៃ ១​គ្រឿង និង​ម៉ូតូ ១​គ្រឿង នៅ​ដី​វាល​ម៉ុង​ចិន​ខាងជើង​ភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង​។​

យកមក​​ធ្វើការ​សាកសួរ មុខសញ្ញា​ខាងលើ​បាន​ឆ្លើយ​សារភាព គ្រឿងញៀន​ខាងលើ​ជា​របស់​ឈ្មោះ យ័ន្ដ ហម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ស្ដុក​ព្រីង ឃុំ​សំបូរ ស្រុក​សំរោង​ទង​។​បន្ទាប់មក​បាន​បន្តធ្វើ​ការឃាត់ខ្លួន​ឈ្មោះ យ័ន្ដ ហម និង​ឈ្មោះ គង់ ទូច ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង​។

​ប្រភព​បាន​បន្តថា​បាន​ឆែកឆេ​ផ្ទះ​របស់​ឈ្មោះ ( យ័ន្ត ហម ) និង​បានធ្វើ​ការឆែកឆេរ​ផ្ទះ​ដកហូត​បាន​ខ្សៀរ​សម្រាប់​ជក់​គ្រឿងញៀន ១ ម៉ូតូ​ចំនួន ១​គ្រឿង និង​ដែកកេស​ចំនួន ៣ ចំណែក​ឈ្មោះ គង់ ទូច បាន​លោត​ទំលាក់​ទឹក​ត្រពាំង​ខាងក្រោយ​ផ្ទះ​ហើយ​ដក​កាបូប​ហែក​ជាន់​ពន្លិចទឹក នៅក្នុង​កាបូប​មាន​គ្រឿងញៀន​ចំនួន ៣​កញ្ចប់​តូច​វា​បំផ្លាញចោល​នៅសល់តែ​ថង់​។​

ដោយមាន​ការចូលរួម​ពី​លោក​មេឃុំ លោក​មេភូមិ ។​ឃាត់ សួន មករា ហៅ​ស៊ុយ​ទ្រី ប្រុស​១៩​ឆ្នាំ​ភូមិ​កែវ​ឧត្ដម​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ដកហូត​គ្រឿងញៀន​៥​កញ្ចប់​តូច​។​​ជនសង្ស័យ​ទាំង​០៤​នាក់​និង​វត្ថុតាង​គ្រឿងញៀន​៧​កញ្ចប់​តូច​ម៉ូតូ​១​គ្រឿង​ទូរស័ព្ទ​១​គ្រឿង​។​ករណីនេះ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​៤​នាក់​នៅ​ស្រុក​សំរោង​ទង​