​ឃាត់ខ្លួន​មេ​ល្បែង​ដុះ​ស្លែ​ប្រចាំ​ក្រុង​សៀមរាប​៤​នាក់​

1177
ចែករម្លែក
  • 398
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាប​:​មេ​ល្បែង​ដុះ​ស្លែ​ប្រចាំ​ក្រុង​សៀមរាប ប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុង ចំណោម​ជិត​១០​នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ស្លក្រាម​ឃាត់ខ្លួន ខណ​:​បើក​លេង​ចំហរ​ជាប្រចាំ​។​ការឃាត់ខ្លួន​ក្រុម​មេ​ល្បែង​បាន​ធ្វើឡើង​ត្រង់ចំណុច​លើ​ផ្លូវលំ​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមិថុនា ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​ក្នុង​ហេតុ​ការ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​ឈ្មោះ គឹម សូ ភេទ​ប្រុស អាយុ ២៦ ឆ្នាំឈ្មោះ ឡុង គីម​ហុង ភេទ​ស្រី អាយុ ២៩ ឆ្នាំ​។​ឈ្មោះ ឡុង សុខ​ឡៃ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ​និង​ឈ្មោះ​ចាន់​ឯម​ភេទ​ស្រី​អាយុ​៦៣​ឆ្នាំ​ពួកគេ​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​។​ពួកគេ​ខាងលើនេះ​ជា​មេ​ល្បែង​(​យូគី​)​។​

​វត្ថុតាង​ដកហូត​រួមមាន​ធុង​ដាក់​គ្រាប់​យូគី​ចំនួន​១​បិទ​ស្គុ​ត​ពណ៌​ក្រហម​,​គ្រាប់​យូគី ១២​គ្រាប់ ស្មើរ​នឹង​២៤​គូ​,​កញ្ច្រែង​ពណ៌​ក្រហម​ចំនួន​០៣,​កម្រាល​មាន​លេខ​ពីមួយ​ដល់​១២​ចំនួន​០១,​លុយ​ខ្មែរ​ចំនួន​២៧.០០០​រៀល​។​

​ប្រភព​បន្តថា ចំពោះ​មេ​ល្បែង​យូគី​ដែល​ឃាត់ខ្លួន​នេះ មាន​គ្នាច្រើន​ទៀត តែ​បាន​រត់គេចខ្លួន​ក្នុងពេល​សមត្ថកិច្ច​ចុះទៅ​ដល់ ហើយ​ការដែល​ឈានដល់​ដាក់​ខ្នោះ ព្រោះ​ជននេះ​មិន​សហការ ហើយ​បម្រុង​តដៃ​ជាមួយ​សមត្ថកិច្ច​។​

នៅក្នុង​ករណីនេះ អធិការនគរបាល​ក្រុង​សៀមរាប លោក​វរសេនីយ៍ឯក​ទេព ចាន់ណា បានបញ្ជាក់​តាម​ទូរ​សព្ទ័​ថា ខណ​:​នេះ​កំពុង​សាកសួរ​នៅឡើយ​។ ចំពោះ​នីតិវិធី​ថា​ត្រូវ​អប់រំ​ឬ​បញ្ជូនទៅ​តុលាការ លោក​មិនទាន​អាច់​បញ្ជាក់បាន​នៅឡើយ​ទេ​។​

​ក្នុងការ​បង្ក្រាប​ល្បែង​ខាងលើនេះ ក្រុម​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង សម្តែង​ការ​សាទរ​យ៉ាងខ្លាំង ដោយ​លើកឡើងថា សុំ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​។ កុំ​ចាប់​លែងៗ មិន​ចឹ​ង​ទេ​ល្បែង​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ អាច​នឹង​រីក​ដូច​ផ្សិត​។

ម្យ៉ាងវិញទៀត មួយរយ​:​នេះ ត្រឹម​ល្បែង​យូគី ធ្វើ​មានការ​ចាញ់ឈ្នះ រាប់ពាន់​ដុល្លារ​រហូត​មាន​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​។ ចុះបើ​ទុកឱ្យ​រីក​ត​ទៀ​តវា​អាច​បង្កឱ្យមាន​អំពើចោរកម្ម​កាន់តែច្រើន​ក៍ថា​បាន​។ ចឹ​ង​ទេ​រំពឹងថា សមត្ថកិច្ច មិនអាច​គោះ​ទឹក​បង្អើល​ត្រី​នោះឡើយ ហើយ​ក្រុង​សៀមរាប នឹងមាន​សុវត្ថិភាព ជា​បន្តទៀត​៕S/

​ឃាត់ខ្លួន​មេ​ល្បែង​ដុះ​ស្លែ​ប្រចាំ​ក្រុង​សៀមរាប​៤​នាក់​