​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​លួច​ទូរទស្សន៍​របស់​វិទ្យាល័យ​សំរោង​ទង​

180
យុវជនជាប់ចោទ​ទាំងពីរ​នាក់ និង​បង្អួច​ការិយាល័យ ដែល​បានគាស់​យក​ទូរទស្សន៍​ទៅ​បាត់ (​រូប​ថ​តៈ សុខ សុ​ភ័​ណ្ឌ​)

(​កំពង់ស្ពឺ​) ៖ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ លួច​ទូរទស្សន៍​របស់​វិទ្យាល័យ​សំរោង​ទង យកទៅលក់​នៅ​ចំណុច​វិទ្យាល័យ​សំរោង​ទង ស្ថិតក្នុង​ភូមិ​រោង​គោ ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោងជាង​ពីរ​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​។​

​នគរបាល​បាន​ឲ្យ​ដឹងថា យុវជន​លួច​ទូរទស្សន៍​មានឈ្មោះ ម៉ៅ ណាក់ អាយុ​២២​ឆ្នាំ និង​ឈ្មោះ ម៉ក់ ចន្ទ្រា អាយុ​២៣​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ មុន​ឈានដល់​ការឃាត់ខ្លួន​អ្នក​ទាំងពីរ​នាក់​មាន​គ្រូ​ប្រចាំ​សាលា ម្នាក់​បានដាក់​ពាក្យបណ្ដឹង​ថា មាន​ចោរលួច​យក​ទូរទស្សន៍​របស់​សាលា​មួយគ្រឿង នៅក្នុង​បន្ទប់​វិទ្យាល័យ​សំរោង​ទង ភូមិ​ឃុំ​ខាងលើ កាលពី​ថ្ងៃទី​១៥ ខែសីហា​វេលា​ម៉ោង​១២​យប់​។​

ក្រោយពី​ឃាត់ខ្លួន​យុវជន​ទាំងពីរ​នាក់ នគរបាល​ធ្វើការ​សាកសួរ ហើយ​ពួកគេ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​លួច​យក​ទូរទស្សន៍​នោះ​ពិតប្រាកដ​មែន​។ ពួកគេ​បាន​យកទៅលក់​ឲ្យ​ឈ្មោះ វុទ្ធី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ដកពរ​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំរោង​ទង​។ យុវជន​ទាំ​ពីរ​នាក់​ត្រូវ​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ សុខ សុ​ភ័​ណ្ឌ​