​ឃាត់ខ្លួន​យុវជន​៩​នាក់​ក្រោយពេល​ផឹកស៊ី​អុកឡុក​តាម​ហាង​នៅ​7NG​ក្នុងស្រុក​ខ្សាច់កណ្ដាល​

930
ចែករម្លែក

​(​កណ្ដាល​)៖​យុវជន​ចំនួន​៩​នាក់​ត្រូវបាន​ក្រុម​សន្តិសុខ​និង​កង​ឆ​ត្រ័​យោង​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ពី​ពួកគេ​ផឹកស្រា​ស្រវឹង​អុកឡុក​ហាង​មួយកន្លែង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ ចំណុច​ក្នុង​ក្រុមហ៊ុន 7NG ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កាលពី​យប់​ថ្ងៃទី​១​ខែសីហា​២០១៧ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ចំនួន​០៩ នាក់ ទី​១.​ឈ្មោះ សុខុម សុខ​ឃាង ហៅ ប៉ុយ ភេទ ប្រុស អាយុ ១៨ ឆ្នាំ​២.​ឈ្មោះ​នី​ន​យុទ្ធ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​៣.​ឈ្មោះ ព្រិល ជី​ឡា ភេទ ប្រុស អាយុ ១៩ ឆ្នាំ​៤.​ឈ្មោះ ម៉ី ម៉ុក ហៅ សុខ​មួយ ១៨ ឆ្នាំ ជនជាតិ ខ្មែរ នៅ​ភូមិ​ឃុំ ជាមួយគ្នា​។​៥.​ឈ្មោះ​ផេង ភី​ភេទ ប្រុស​អាយុ​១៧ ឆ្នាំ​៦.​ឈ្មោះ ភាន់ ភារ​: ហៅ នៅ ភេទ ប្រុស មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា​។​៧.​ឈ្មោះ​សុខ​អេង​ផានិត​ហៅ​ញ៉​ភេទ​ប្រុស​អាយុ​១៥ ឆ្នាំ​។​៨.​ឈ្មោះ រ៉ឺ​ន រៀម ហៅ រ​ត្ឋ័ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ។​៩.​ឈ្មោះ ជា ភា​ង ភេទ ប្រុស អាយុ ២១ ឆ្នាំ ។​

​លោក​អ៊ុន​យ៉ុង​អធិការរង​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កង​ឆ័​ត្រ​យោង​និង​សន្តិសុខ​7NG​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ផឹង​ស៊ី​ស្រវឹង​ស្រែក​ឡូឡា​បង្ក​អំពើ​អសន្តិសុខ​និង​បាន​ចូល​អុកឡុក​ក្នុង​ហាង​តែ​គុជ​ដែល​ស្ថិតនៅ​ចំណុច​ខាងលើ​។​

សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​នៅក្រោយ​ពេលដែល​ឃាត់ខ្លួន​ជន​ទាំង​៩​នាក់​គឺ​ដកហូត​វត្ថុតាង​បាន​មួយចំនួន​រួមមាន​! ដាវ​ចំនួន​២​ដើម​ម៉ូតូ​ចំនួន​៦​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។​និង​ជំ​ពាម​កៅស៊ូ​គ្រាប់​ថ្ម​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តា​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយ​៖​សហការី​

​ឃាត់ខ្លួន​យុវជន​៩​នាក់​ក្រោយពេល​ផឹកស៊ី​អុកឡុក​តាម​ហាង​នៅ​7NG​ក្នុងស្រុក​ខ្សាច់កណ្ដាល​(រូប៖វ៉េបសាយ)