​ឃាត់ខ្លួន​ស្ត្រី​មេ​កន្ទុយលេខ​ម្នា​ក់នៅ​ស្រុក​សំរោង​ទង​

1107
ចែករម្លែក
  • 23
    Shares

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ស្ត្រី​ជា​មេ​កន្ទុយលេខ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​កត់​ឆ្នោត​វៀវ​ណា​ម​នៅ​ចំណុច​ភូមិ​ឡ​ឃុំ​កា​ហែង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​និង​៥៦​នាទី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៨​។​

​លោក​កង​ភា​រី​អធិការរង​ផ្នែក​សន្តិសុខ​បានឱ្យដឹងថា​ស្ត្រី​មេ​កន្ទុយលេខ​មានឈ្មោះ​ជា​ស្រី​ពៅ​អាយុ​៤៥​ឆ្នាំមាន​មុខរប​មេ​កន្ទុយលេខ​រស់នៅ​ភូមិ​ឡ​ឃុំ​ការ​ហែង​ស្រុក​សំរោង​ទង​។​ការឃាត់ខ្លួន​ស្ត្រី​ខាងលើ​ដក់ហូត​បាន​លុយ​ចំនួន ២៣០.៨០០​រៀល​។​ប្រភព​បាន​បន្តថា​សម្ភា​រៈ​ប៊ិច ១​ដើម​បន្ទាត់​១​ម៉ាស៊ីន​គិត​លេខ ១ ក្រដាស់​កា​បោ​ន ២​សន្លឹក​ក្រដាស​កត់​កន្ទុយលេខ​៤​សន្លឹក​និង​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​សាំ​ស៊ុ​ង ពណ៍​ខ្មៅ​។​

​បច្ចុប្បន្ន​ស្ត្រី​មេ​កន្ទុយលេខ​ខាងលើ​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​ចាត់ការ​តាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​ស្ត្រី​មេ​កន្ទុយលេខ​ម្នា​ក់នៅ​ស្រុក​សំរោង​ទង​