​ឃាត់ខ្លួន​ស្ត្រី​ម៉ាស្សា​ម្នាក់​លួច​លុយ​ភ្ញៀវ​បរទេស​ក្នុងផ្ទះ​សំណាក់

897
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​ខេត្ត​បាន​ឃាត់ខ្លួន​ស្ត្រី​ម៉ាស្សា​ម្នាក់​បន្ទាប់ពី​បាន​លួច​លុយ​ភ្ញៀវ​បរទេស​ចំនួន​២.៨០០​អឺរ៉ូ​ស្មើ​និង​៣.២២០​ដុល្លារ​ពេល​ភ្ញៀវ​ដេកលក់​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្ទះសំណាក់ ហ៊ា​សៀ​ភីង​គន់​ភូមិ វត្ត​ដំណាក់ សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប​កាលពី​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៨​។​

​លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​នគរបាល​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ជ​នស​ង្ស័​យ់​ឈ្មោះ ភាព រី ហៅ អា​ណែ​ត អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម៉ាស្សា​។​ស្ត្រី​ខាងលើ បាន​លួច​លុយ​ភ្ញៀវ​បរទេស​ចំនួន ២.៨០០​អឺរ៉ូ​ស្មើ​និង​៣.២២០​ដុល្លារ ។

លោក​បន្តថា ជនរងគ្រោះ​មានឈ្មោះ​Rechichi Raffaele ភេទ ប្រុស កើត​ឆ្នាំ ១៩៥២ ជនជាតិ អ៊ីតាលី កាន់​លិខិតឆ្លងដែន​លេខ YA៥៤៣១៧២០ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​ផ្ទះសំណាក់ ហ៊ា​សៀ​ភីង​គន់​។​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​នា​ល្ងាច​ថ្ងៃទី ១៧​កញ្ញា​៕S/​

​ឃាត់ខ្លួន​ស្ត្រី​ម៉ាស្សា​ម្នាក់​លួច​លុយ​ភ្ញៀវ​បរទេស​ក្នុងផ្ទះ​សំណាក់