​ឃាត់ខ្លួន​ស្ត្រី​ម៉ាស្សា​ម្នាក់​បន្លំ​លួច​លុយ​ភ្ញៀវ​ចំនួន​៨០០​ដុល្លារ​

317

​(​ភ្នំពេញ​)៖​ស្ត្រី​បម្រើសេវា​ម៉ាស្សា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​បន្ទាប់ពី​សមត្ថកិច្ចរ​ក​ឃើញថា​នាង​បាន​លួច​យកលុយ​របស់​បុរស​ជា​ភ្ញៀវ​ចំនួន​៨០០​ដុល្លារ​ដោយ​ដាក់ជំនួស​មកវិញ​នូវ​លុយ​ដុល្លារ​ក្លែងក្លាយ​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅក្នុង​ហាង​ម៉ាស្សា​កោស​ជប់​មាន​ទីតាំង​ផ្ទះ​លេខ​១៤៩ ផ្លូវ​លេខ​១៥០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​បានឱ្យដឹងថា​ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ​ឆេង លាង ហៅ​ម៉ី​ម៉ី អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ហាង​ម៉ាស្សា​ខាងលើ​។​បុរស​ឈ្មោះ​ហេង​វ៉ាន​អាយុ​៣២​ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​បោះ​ពុ​ម្ភ​ឌី​.​ខេ​.​អេ​មាន​អា​ការៈមិន​ស្រួលខ្លួន​បាន​ចូល​ម៉ាស្សា​កោស​ជប់​ដោយ​ទុក​កាបូប​លុយ​នៅ​ចុងជើង​ក្បែ​បង្អួច​។

​ពេលនោះ ស្ត្រី​សង្ស័យ​និង​បក្ខពួក​បានធ្វើ​សកម្មភាព​បន្លំ​យកលុយ​ជនរងគ្រោះ​ចំនួន​៨០០​ដុល្លារ​អាមេរិក ដោយ​ទុក​លុយ​ដុល្លារ​ក្លែងក្លាយ​ក្រដាស​១០០​ដុល្លារ​ចំនួន​៨​សន្លឹក​ដាក់​ក្នុង​កាបូប​វិញ ។ បន្ទាប់ពី​ម៉ាស្សា​រួចរាល់​ហើយ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​បាត់​មួយសន្ទុះ​ទើប​ដឹងថា​បាត់​លុយ​ក៏​ទៅប្តឹង​សមត្ថកិច្ច​សុំ​អន្តរាគមន៍​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​។​ចំណែក​បក្ខពួក​ផ្សេងទៀត​រត់គេចខ្លួន​បាត់​អស់​៕S/​ដោយៈ​កា​ម៉ាច​

រូប​ថ​តៈ​ស្ត្រី​សង្ស័យ​និង​លុយ​ដុល្លារ​ក្លែងក្លាយ​។​(​រូបៈកា​ម៉ាច​)​