​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ស្នួល​

505
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ស្នួល​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជា​ប្រពន្ធ​ឯ​ជន​ជនសង្ស័យ​ជា​ប្តី​រត់​គេចខ្លួនបាត់​។​ការឃាត់ខ្លួន​នេះ​ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ឃុំ​គ្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រី​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្រុក​ស្នួល​បានឱ្យដឹងថា​ពេល​កម្លាំង​ចុះ​ទៅដល់​មុខសញ្ញា ជនសង្ស័យ​ឈ្មោះ​ស្រ៊ន​ខុម​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជាតិខ្មែរ​រត់គេចខ្លួន​។​កម្លាំង​បាន​ឃាត់ខ្លួន​ប្រពន្ធ​ឈ្មោះ ខឿន​ផាត់​យ៉ា​អាយុ​២២​ឆ្នាំ​ជាតិខ្មែរ​។
​បន្ទាប់មក​កម្លាំង​បានធ្វើការ​ឆែកឆេរ​លំនៅ​ស្ថាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន ៖ ១.ម្ស៉ៅ​ក្រាម​ពណ៌​សង្ស័យថា​ជា​គ្រឿងញៀន ចំនួន​៤​កញ្ចប់​ធំ ២. ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០៤ គ្រឿង ៣. ដាវ​ចំនួន​០២​ដើម​៤. សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួនធំ​។​

​បច្ចុប្បន្ន​ស្ត្រី​ឈ្មោះ​ខឿន​ផាត់​យ៉ា​រួមទាំង​វត្ថុតាង​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ប្រគល់​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ យកទៅ​ចាត់​ការបន្ត​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ស្នួល​