​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​និង​ម៉ា​ទឹកកក​២​ក្រាម​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

571
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ស្ត្រី​វ័យក្មេង​ម្នាក់​និង​ម៉ា​ទឹកកក​២​ក្រាម​ត្រូវ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​ជួញដូរ​ឬ​ដឹកជញ្ជូន​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។​ស្ត្រី​រូបនេះ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពេជ្រ​ចិន្តា​ចាប់ខ្លួនបាន​នៅ​ចំណុច​ក្រុមទី​៩​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​កាលពី​យប់​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ស្ត្រី​វ័យក្មេង​មានឈ្មោះ​ផៃ សុភ័ក្ត្រ​អាយុ​១៧​ឆ្នាំ​រស់នៅ​ក្រុមទី​១០​ភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE)​ចំនួន​១​ថង់​ទម្ងន់​២​ក្រាម​(​ទាំង​សម្បក​)​និង​សម្ភា​រះ​សម្រាប់​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ជនសង្ស័យ​ក្រោយ​សារភាព​រួច​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​ក​ម្លាំ​ជំនាញ​កសាង​សំណុំ​​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​និង​ម៉ា​ទឹកកក​២​ក្រាម​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

#