​ឃាត់ខ្លួន​ស្រី្ត​វៀតណាម​ម្នាក់​រួម​នឹង​គ្រឿងញៀន​និង​វត្ថុតាង​មួយចំនួន​

540
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ស្រាវជ្រាវ​ចាប់​ជាក់ស្ដែង​ករណី​ជួញដូរ​សារធាតុ​ញៀន​និង​ឃាត់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់​រួមទាំង​វត្ថុតាង​មួយចំនួន​នៅ​ចំណុច​ក្រុម​៤ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ង្វៀង​ធី​សាង​អាយុ​៣០​ឆ្នាំ​ជនជាតិ​វៀតណាម​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ក្រុម​៤​ភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​សម្ភារៈ​ដកហូត​រួមមាន​៖​ក្រាម​ពណ៌​ស​ថ្លា​មួយកញ្ចប់​,​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​ច្រក​គ្រឿងញៀន​, ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕S/​