​ឃាត់ខ្លួន​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ក្រោយ​ពិនិត្យឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​

147
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​យប់​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​ផ្លូវបំបែក​សួ​នក​ង្រី​ដោយបាន​ឃាត់ខ្លួន​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ក្រោយ​ពិនិត្យ​ធ្វើតេស្ត​(​ទឹកនោម​)​ឃើញថា​មាន​ផ្ទុក​សារធាតុ​ញៀន​។​

នគរបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ស្រ៊ន​ចាន់​ធុន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ផ្សារឆ្នាំង​សង្កាត់​/​ក្រុង​/​ខេត្តកំពង់ឆ្នាំង​។​សម​ត្ថិ​កិច្ច​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ទូរស័ព្ទ​១​គ្រឿង​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​តាម​នីតិវិធី​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​អនុវត្ត រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ផ្លូវបំបែក​សួ​នក​ង្រី​នោះ​នគរបាល​ខេត្តកំពង់ឆ្នាំង​ក៏បាន​ពិនិត្យឃើញ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​២៤​នាក់​ម៉ូតូ​គ្មាន​កញ្ចក់​២​គ្រឿង​ម៉ូតូ​គ្មាន​ស្លាក​លេខ​១​គ្រឿង​និង​បាន​ផាកពិន័យ​សរុប​២៧​ប័ណ្ណ​ផងដែរ​៕S/​