​ឃាត់ខ្លួន​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​និង​ដកហូត​វត្ថុតាង​៧៣​កញ្ចប់

501
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​និង​ដកហូត​ថ្នាំញៀន​៧៣​កញ្ចប់​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ផ្លូវ​រថភ្លើង​R៦​ក្រុម​២២​ភូមិ​២​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែមករា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​១/​ឈ្មោះ គង់ សក្កដា ហៅ​អា​ខ្មាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ជួញដូរ​គ្រឿងញៀន​) និង​២/​ឈ្មោះ អិន ចាន់​រដ្ឋា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ជួញដូរ​គ្រឿងញៀន​) ។ ដកហូត​វត្ថុតាង ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៧៣​កញ្ចប់ និង​សម្ភារៈ​បម្រើ ដល់​បទល្មើស​មួយចំនួន ៕S/​