​ឃាត់ខ្លួន​៤​នាក់​ពាក់ព័ន្ធ​ទីតាំង​អិន​ធើ​ណេ​ត​និង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​

769
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដែល​ពាក់ព័ន្ធ​និង​ទីតាំង​អិន​ធើ​ណេ​ត​អន​ឡាញ​និង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង​យីហោ​កុំព្យូទ័រ​TZ​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​។​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​ត្រង់ចំណុច​ផ្ទះ​លេខ ១០១២ ផ្លូវ​លេខ​ជាតិ​លេខ​៥ ក្រុមទី​២ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ល្ងាច ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៨ ។​

​លោក​ម៉ៅ​ចាន់​ថុ​ន​ប្រធាន​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិ​ការណ៍​នោះ​សមត្ថកិច្ច​បាន​ដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​០១ លុយ​ចំនួន​៤៥.000​រៀល​កុំព្យូទ័រ​៣​គ្រឿង និង​ទឹកប្រាក់​៣៥​ដុល្លារ​។ ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ទី​១​ឈ្មោះ សឿន សា​វិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​អ្នក​ដាក់​ពុង​)​។

​២/​ឈ្មោះ​សឿន សំអន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។​៣/​ឈ្មោះ កង មករា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ។​៤/​ឈ្មោះ កង ចាន់​ដា​រា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ លក់​ហ្គាស់ ស្នាក់​នៅផ្ទះ​លេខ ២៤៩ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​។ ដោយឡែក​ទីតាំង​ល្បែង​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​បិទ​ជា​បណ្តោះអាសន្ន​៕S/

​ឃាត់ខ្លួន​៤​នាក់​ពាក់ព័ន្ធ​ទីតាំង​អិន​ធើ​ណេ​ត​និង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​

#