​ឃាត់ខ្លួន​៦​នាក់​ខណៈ​ពួកគេ​សេព​គ្រឿងញៀន​ជាមួយគ្នា​នៅក្នុង​ផ្ទះសំណាក់​

1230
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ក​ម្លាំ​នគរបាល​ស្រុក​ព្រះស្ដេច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ជាមួយ​ថ្នាំញៀន​៣៩​កញ្ចប់ មក​ធ្វើការ​អប់រំ​ហើយ​ឲ្យ​អាណាព្យាបាល​មក​ធានា យកទៅ​ផ្ទះ​វិញ​។​​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះសំណាក់ “​ហេង​លាប​” ជា​របស់​ឈ្មោះ ផូ វីរ​: ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​ក្រសាំង​ទង​ឃុំ​អង្គរ​រាជ្យ​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង បាន​ថ្លែងថា ប្រតិបត្តិការ​នេះ​កម្លាំង​របស់លោក ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៦​នាក់ រីឯ​អ្នក​ចែកចាយ​បាន​រត់​គេចខ្លួនបាត់​។​

ក្នុងចំណោម​អ្នក​ទាំង​៦​នាក់​មាន​ស្រី​៣​នាក់​៖​ឈ្មោះ រាជ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។​ឈ្មោះ​ជួប​យ៉ា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ឈ្មោះ​ពុ​ជ ពៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។​ឈ្មោះ​ផន សុនី ភេទ​ស្រី អាយុ​១៧​ឆ្នាំ​។​ឈ្មោះ​ឌឹ​ម ស្រី​ខួច ភេទ​ស្រី អាយុ​១៧​ឆ្នាំ ។​ឈ្មោះ​ឡុ​ក សុខ​នី ភេទ​ស្រី អាយុ​២២​ឆ្នាំ​។​

​ក្នុងនោះ​មានមុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន ឈ្មោះ គួ​យ សុ​ខេង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​ពោធិ៍ ឃុំ​ជៃ​កំពក ស្រុក​ព្រះស្ដេច បាន​រត់​គេចខ្លួនបាត់​។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត វត្ថុតាង រួមមាន​សារធាតុ​ញៀន​ចំនួន​៣៩​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ​ទូរស័ព្ទ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDAC125​ពណ៌​ខ្មៅ​បិទ​ស្គ​ត់​ពណ៌​មាស​សេរី​2017​គ្មាន​ស្លាក​លេខ​។​

​លោកស្នងការ​បន្ត​ថាប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​តម្រូវ​ឲ្យ​អាណាព្យាបាល​មក​ធានា​កែខ្លួន​និង​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ដោយឡែក​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដែល​រត់គេចខ្លួន​នោះ​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​៕S/

​ឃាត់ខ្លួន​៦​នាក់​ខណៈ​ពួកគេ​សេព​គ្រឿងញៀន​ជាមួយគ្នា​នៅក្នុង​ផ្ទះសំណាក់​