​ឃាត់ខ្លួន​៧​នាក់​ ករណី​លេងល្បែង​ស៊ីសង​ រួច​ដោះលែង​វិញ​អស់

429
ចែករម្លែក
  • 104
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២៧ ​ខែមីនា​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រុម​១៨​ ក្នុងភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ កម្លាំង​នគរបាល​ស្រុក​ថ្មគោល​បាន​ចុះបង្ក្រាប​អ្នកលេង​ល្បែងស៊ីសង​(​អាប៉ោង​)​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​ ក៏​ដោះ​លែងឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​អស់​។​

​លោក​វរសេនីយ៍ឯក​ផង់​សុភាព​ អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​អ្នកញៀន​ល្បែង​អាប៉ោង​ទាំង​៧​នា​ក់រូម​មាន​÷១.​ឈ្មោះ ស៊ុយ ស៊ិន ភេទ​ប្រុស​អាយុ​៤០​ឆ្នាំរ​។​២.​ឈ្មោះ ជួប សៀន ភេទ​ស្រី​អាយុ​៧៧​ឆ្នាំ​(​ផ្ទះ​ម្ចាស់​) ៣.​ឈ្មោះ ប៊ុន ធី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ៤.​ឈ្មោះ ប៊ុន ដា​រ៉ា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។

​៥.​ឈ្មោះ​សេន​នី​ភេទ​ប្រុស​អាយុ​៨៤​ឆ្នាំ​។​៦.​ឈ្មោះ​លី​ប៊ុន​ធៀង​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​និង​៧.​ឈ្មោះ​វៀន​វើ​យ​ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ​។ ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​-​ចាន​អាប៉ោង​១,​ផ្តិល​១​បាយ​សម្ារប់​ចាក់​១ ​កន្ទេល​ក្រាល​៣​កំរាល​កៅស៊ូ​តូច​២,​ស្បែកជើង​មួយចំនួន​។លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ករណីនេះ​ជំនាញ​ស្រុក​បានធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​អស់​៕S/Ha