​ឃាត់ខ្លួន​៩​នាក់​ដកហូត​គ្រឿងញៀន​មួយចំនួន​និង​អាវុតខ្លី​១​ដើម​នៅក្នុង​ផ្ទះសំណាក់​១៦

348
ចែករម្លែក

ដោយ​៖​ចាន់តូ​/​ភ្ន៉​ពេញ​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចុះបង្ក្រាប​ក្រុម​ប្រព្រឹត្ត​នូវ​សារធាតុ​ញៀន​ឃាត់​ខ្លូន​ប្រុស​ស្រី​៩​នាក់​ដកហូត​វត្ថុតាង​២​កញ្ចប់​តូចធំ​និង​អាវុតខ្លី​១​ដើម​។​ស្ថិតនៅក្នុង​ផ្ទះសំណាក់​១៦​ត្រង់ចំណុច​ទីតាំង​ផ្ទះសំណាក់​(​ម៉ូ​នី​កា​)​ផ្ទះ​លេខ​២៥៣J​ផ្លូវ​លេខ​៤៦០​ក្រុម​២២​ភូមិ​៤​សង្កាត់​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​២៥​ខែមករា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ការឆែកឆេរ​ចាប់យក​វត្ថុ​តាំង​រួមមាន​១​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ថង់​។​២ ឩ​បករ​ណ៏​សម្រាប់​ប្រើប្រាស​គ្រឿងញៀន​មួយចំនួន ។ ៣ ដែកកេះ​ជ័រ​ចំនួន​ដប់ ៤ ទូរ​ស័​ព្ឌ​ដៃ​ចំនួន បី​គ្រឿង ៥ អាវុធខ្លី​មួយ​ដើម​ម៉ាក​K59 បង់​មួយ គ្រាប់​ចំនួន​៨​គ្រាប់ លេខ​៨៧៧៨​។​

​ជនសង្ស័យ​ចំនួន​៩​នាក់​១​ឈ្មោះ លីវ មា​យ៉ា ភេទ​ស្រី អាយុ​១៩​ឆ្នាំ​២​ឈ្មោះ តាំង ឈុន​ប៊ួ​យ ភេទ​ស្រី អាយុ​២០​ឆ្នាំ​៣​ឈ្មោះ អ៊ុន សា​វេត​ថា​និ​ត​ភេទ​ស្រី អាយុ​២០​ឆ្នាំ​៤​ឈ្មោះ លី វិបុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។​៥​ឈ្មោះ សួន កុ​ម្ភះ ភេទ​ប្រុស អាយុ​២០ ៦​ឈ្មោះ សៀវ សុ​ថុ​នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

៧​ឈ្មោះ ហ៊ាង ផល្លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៨​ឈ្មោះ​ហ៊ួ​ត សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​និង​៩​ឈ្មោះ អៀង សុខ​ឡា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។ ក្រៅពី​សម្ភារៈ​វត្ថុ​តាំង​ខាងលើ​ក្រុម​ប្រតិបត្តិការ​មិនបាន​ដកហូត​សម្ភារៈ​អ្វី​ផ្សេងទៀត​ទេ​និង​ដោយបាន​ការសម្រេច​ពី​លោក​ព្រះរាជអាជ្ញារង​ហេង​ផេង​ឱ្យ​បិតទ្វារ​ទីតាំង​ផ្ទះសំណាក់​១៦​ជា​បណ្តោះអាសន្ន​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​គ្រប់គ្រង​៕S/​