​ឃាត់​ក្មេង​ហិត​កាវ សុំទាន​​១០​នាក់​ ដែល​តែងតែ​ដើរ​រំខាន​ភ្ញៀវ​

332
ចែករម្លែក
  • 55
    Shares

​ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១៨​ខែ មីនា ឆ្នាំ ២០១៩ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់​ក្មេង​អនាថា​ដើរ​សុំទាន​ចំនួន​១០​នាក់​ដែល​តែងតែ​ដើរ​រំខាន​ភ្ញៀវ​ទេសចរនៅ​ម្តុំ​បរិវេណផ្សារ​ចាស់ ក្នុងភូមិ​មណ្ឌល​០១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​

​លោក​វរ​សេ​នី​យ៍​ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ក្រោយពី​ធ្វើការ​ឃាត់​ពួកក្មេងៗ​ទាំង​១០​នាក់​រួចមក យើង​បាន​ពិនិត្យ​រកសារ​ធាតុ​ញៀនក្នុង​ខ្លួន ជា​លទ្ធផ វិជ្ជមាន​ចំនួន​៣ នាក់ និង អវិជ្ជមាន​ចំនួន​៧​នាក់ ។​


​លោក​បាន​បន្តថា ជាគោលការណ៍ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់​ព័​ន្ធ​សា​ធាតុ​ញៀន ត្រូវ​កម្លាំង​បំពេញបែបបទបញ្ជូនទៅ​មណ្ឌល​កែប្រែ និង​បន្សាប​គ្រឿងញៀន ចំណែក​ក្រុម​ក្មេង​អនាថា​ចំនួន​៧​នាក់​ផ្សេងទៀត ត្រូវបានបញ្ជូនទៅ​អង្គការ​កល្យាណមិត្ត តាមរយៈ មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប​ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​ចំណេះ​ជំនាញ ពី​អង្គការ​នេះ ៕S/Ha

​រូបភាពៈ ឃាត់ ក្មេង​អនាថា និង​ហិត​កាវ ញៀន​ថ្នាំ សុំទាន ចំនួន​១០​នាក់ ដែល​តែងតែ​ដើរ​រំខាន​ភ្ញៀវ​ទេសចរនៅ​ម្តុំ​បរិវេណ ផ្សារ​ចាស់​៕​បាយ័ន​