​ឃាត់​ខ្លូន​ជាងដែក​ពីរ​នាក់​ករណី​លាក់​គ្រឿងញៀន​ក្នុង​ខ្លួន​

1307
ចែករម្លែក

​ដោយៈ​កា​ម៉ាច​
​ភ្នំពេញ​/​បុរស​ជា​ជាងផ្សារដែក​ពីរ​នាក់ ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន បន្ទាប់ពី​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​លាក់ទុក​ក្នុង​ខ្លួន កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​នៅ​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​ច្បាប់​ចរាចរណ៍​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។​ជនសង្ស័យ​ឈ្មោះ​ឈុំ ផានិត អាយុ​២០​ឆ្នាំ និង​ឈ្មោះ​ខឹម ដា​រ៉ូ អាយុ​២៣​ឆ្នាំ​។​ពួកគេ​មានមុខរ​បរជា​ជាងផ្សារដែក ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​មាន​លាក់​គ្រឿងញៀន​ក្នុង​ខ្លួន ជិះ​ម៉ូតូ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ត្រូវ​សមត្ថកិច្ច​ឆែក​ឃើញ​ឃាត់ខ្លួន​ចាត់ការ​តាមផ្លូវ​ច្បាប់​។​​មកដល់​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​។​(​រូបៈកា​ម៉ាច​)​