​ឃាត់​ចិន​២​នាក់​ផលិត​បារី​ខុសច្បាប់​ឮថា​មាន​អ្នករត់​ការដោះលែង​

811
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​នគរបាល​ខេត្តកណ្ដាល សម្រេច​ឃាត់ខ្លួន​ជនជាតិ​២​នាក់ ករណី​បើក​សិប្បកម្ម​ផលិត​បារី​ខុសច្បាប់ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៨ ។ ទន្ទឹមនេះ ប្រភពព័ត៌មាន បញ្ជាក់ថា មាន​អ្នក​កំពុង​រត់ការ​ដោះលែង និង បើក​អាជីវកម្ម​ឡើងវិញ ។

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយមាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ខុសច្បាប់​នេះ នៅ​ចំណុចឃ្លាំង​ជួល​របស់លោក​គង់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ លើផ្លូវ​លេខ​២០១ ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។

​ប្រភពព័ត៌មាន បញ្ជាក់ថា ជនជាតិ​ទាំងពីរ​នាក់​ឈ្មោះ XU CHUI YAO និង ឈ្មោះ JIANG SHAO CONG ។ ​ការចុះ​បង្ក្រាប​នៅពេលនេះ គឺ ធ្វើឡើង​យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ខ្មែរ​ធី​បងប្អូន អ៊ី​ម៉ិច ចុះបញ្ជី​ក្រោម​លេខ​០០២០៤៨៨ ចុះ​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០១៦​មាន​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​លេខ​MOC-97673026​ពណ ចបព ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ មាន​ការិយាល័យ​កណ្តាល​ស្ថិតនៅ អគារ​លេខ​១០០k ផ្លូវ​លេខ​៥៨​ប​ភូមិ​ទួលគោគ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​តំណាង​ដោយ​លោកស្រី សាត ដា​នេ ។

​ក្រោយពី​បាន​ឆែកឆេ​រកឃើញ​បទល្មើស​នេះ សមត្ថកិច្ច​ចាប់​ដកហូត​យកតែ​សំបក​កញ្ចប់​បារី​ម៉ាក ESSE និង​នាំ​ជនជាតិ​ចិន​ពីរ​នាក់មក​សាកសួរ​នៅ​ស្នងការ​រដ្ឋា​នន​គរ បាល​ខេត្តកណ្តាល​។​ចំណែក​បារី​ម៉ាក​ផ្សេងទៀត​និង​សម្ភារៈ​វត្ថុធាតុដើម​ដែល​បម្រើការ​ក្នុងការ​ផលិត​បារី ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី សម្រេច​ក្លំ​បេ​បិទ​បណ្តោះអាសន្ន​រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​តាមផ្លូវ​ច្បាប់ ៕S/​

​ឃាត់​ចិន​២​នាក់​ផលិត​បារី​ខុសច្បាប់​ឮថា​មាន​អ្នករត់​ការដោះលែង​