​ឃាត់​ជនជាតិ​វៀតណាម​៤​នាក់​លួច​ចូលមក​រកស៊ី​ខុសច្បាប់​នៅ​ខេត្ត​ព្រះវិហារ​

447
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈកាល​ពីថ្ងៃ​១៦​ខែធ្នូ​ឆ្នាំ​២៩១៨​កម្លាំង​ផ្នែក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​(​ស្រី​២​នាក់​)​ដែល​បាន​លួច​ចូលមក​ស្នាក់នៅ​ខុសច្បាប់​ក្នុងភូមិ​ស្រអែម​ខាងត្បូង​ឃុំ​ក​ន្តួ​ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នោះ​ទី​១​ឈ្មោះ​វូ​ហុង​ឡុង​(vohoanglong)​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​។​ទី​២​ឈ្មោះ​ដុង​ធី​ផុង​លីន​(duongthiphuonglin)​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ទី​៣​ឈ្មោះ​ឌុ​ង​មីន​ថរ​(duongminhthu)​ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​។​ទី​៤​ឈ្មោះ​ត្រ​ម​ញ៉ា​តា​យ​(tromQuangtuy)​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខេត្ត​បានរៀបចំ​កសាង​ឯកសារ​និង​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/