​ឃាត់​ជនដៃដល់​ដែល​កាប់​មន្ត្រីនគរបាល​ឱ្យ​រងរបួស​ធ្ងន់​ពេល​ចុះ​បំពេញភារកិច្ច​

846
ចែករម្លែក

​ភ្នំពេញៈ​លោក​ឃិន​ទិ​ត្យ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ​ត្រូវ​ជនល្មើស​កាប់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុងពេល​បំពេញការងារ ចុះទៅ​សាកសួរ​ជន​ប្រព្រឹត្ត​បទល្មើស តាម​ពាក្យបណ្តឹង របស់​អ្នករត់​ម៉ូតូ​កង់​បី​ដែល កើត​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែឈើ​នៅ​ផ្សារ​នាគ​មាស​។
​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣៖៣០​នាទី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ សិ្ថ​ត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោល រាជធានី​ភ្នំពេញ​។

​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៨​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​អ្នករត់​កង់​បី​ថា មាន​បញ្ហា​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែឈើ​នៅមុខ​ផ្សារ​នាគ​មាស​។

លោក ឃិន ទិ​ត្យ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​សរុប​ចំនួន​៣​នាក់ បាន​ចុះទៅ​កន្លែងកើតហេតុ គ្រាន់តែ​ទៅដល់​មុខ​ផ្សារ​នាគ​មាស មិន​ទាំង​បាន​សួរនាំ​ផង ក៏ត្រូវ​ជនល្មើស​ស្ទុះ​មក​កា​ប់យកៗ​តែម្តង​។ ជនល្មើស ក៏ត្រូវ​នគរបាល​ចាប់ខ្លួនបាន​ភ្លាមៗ​ផងដែរ​។​

​ចំណែក​ជនរងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយមាន​សភាព​ធ្ងន់ធ្ងរ​ជាទីបំផុត​។ សាច់ញាតិ​ជនរងគ្រោះ​បាន​បញ្ជាក់ថា បន្ទាប់ពី​ធ្វើការ​ស្កេ​ន​ក្បាល​ជនរងគ្រោះ​រួចមក​ឃើញថា ជនរងគ្រោះ​ប៉ះ​ត្រូវ​ខួរក្បាល​ពីរ​កន្លែង ដែល​ត្រូវការ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។

ដូច្នេះ​សាច់ញាតិ​ជនរងគ្រោះ ស្នើសុំ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​គន​របាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជួយ​សម្រួល​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចេញ​លិខិតឆ្លងដែន ជួន​លោក ឃិន ទិ​ត្យ ដែល​កំពុង​រងរបួស​ធ្ងន់ អាច​ចេញទៅ​សង្គ្រោះ​ជីវិត​នៅ​ប្រទេស​ថៃ​។

​សាច់ញាតិ​ជនរងគ្រោះ​សង្ឃឹម និង​ជឿជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជួយ​សម្រួល​បាន​ទាន់ពេលវេលា​៕S/​

​ឃាត់​ជនដៃដល់​ដែល​កាប់​មន្ត្រីនគរបាល​ឱ្យ​រងរបួស​ធ្ងន់​ពេល​ចុះ​បំពេញភារកិច្ច​