​ឃាត់​ជនបរទេស​ពីរ​នាក់​និង​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

792
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​ជនបរទេស​ប្រុស​ស្រី​ពីរ​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទ​សង្ស័យ​ជា​ក្រុម​ជួញ​ដែរ​គ្រឿងញៀន​បន្ទាប់ពីរ​ឃើញ​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅត្រង់ចំណុច​ក្បែរ​មន្ទីរ​ប្រៃ​ណី​យ៍​និង​ទូរគមនាគមន៍​ខេត្តកំពត​ស្ថិតក្នុង​ភូមិ​១​ឧសភា​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​កាលពី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ស្នងការ​នគរបាល​ខេត្តកំពត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំងបី​នាក់ រួមមាន ១. ឈ្មោះ តាស​ដឺ​លែ​ន អូន​ដឺ ( Tasdelen Onder ) ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​, ២.​ឈ្មោះ អែន​ចឺ​ឡា អូ​រី​ប្យា​ណូ​វណា ( Anjerla Oribjanovna ) ភេទ​ស្រី អាយុ ២៩​ឆ្នាំ​, ៣.​ឈ្មោះ មុំ សុភា អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

លោក​ឧ​ត្ត​ម​សេនីយ៍​បាន​រៀបរាប់ថា​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​របស់លោក​នាយ​ឧ​ត្ត​ម​សេនី​យ៏​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុងនៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ក្បែរ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកំពត​ដោយ​ឆែក​ឆែរ​ជនបរទេស​ប្រុស​ស្រី​ពីរ​នាក់ ព្រមទាំង​ស្ត្រី​ខ្មែរ​ម្នាក់​។ ជា​លទ្ធផល សមត្ថកិច្ច​បាន​រកឃើញ​ទឹក​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន​មួយកញ្ចប់​ធំ​ព្រមទាំង​គ្រឿងញៀន​ប្រភេទ​អុ​ិ​ច​ស្ត្រា​ស៊ី​ល​ចំនួន​១.៥០៣​គ្រាប់​។

​លោកស្នងការ​បាន​បន្ត​ថា​ជាមួយនឹង​វត្ថុតាង​ទាំងនេះ​សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​ភ្លាមៗ​តែម្តង​។ បន្ទាប់មក សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​ហាង FIREFLY ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៥០០​គ្រាប់​រួមទាំង​ប្រភេទ​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន​១៨០​គ្រាប់​និង​ម៉ា​ទឹកកក​ទម្ងន់​២៦៤,៨៦​ក្រាម​បន្ថែមទៀត​៕S/​