​ឃាត់​ជនសង្ស័យ​និង​បក្ខពួក​ដែល​យក​ដាវ​កាប់​លើ​ជន​ម្នាក់​បណ្តាល​ឱ្យស្លាប់​

862
ចែករម្លែក

​ដោយ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​យុវជន​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​រួច​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​បន្ទាប់ពី​សមត្ថកិច្ច​បាន​បញ្ជូនមក​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​ក្នុងករណី​ហឹ​ង្សា​ដោយ​ចេតនា​មួយ​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​និង​បក្ខពួក​ចំនួន​៣​នាក់​បាន​យក​ដាវ​មកចាក់​ចំ​ឆ្អឹងជំនី​ខាងស្តាំ​។​​

ហេតុការណ​ហឹ​ង្សា​ដោយ​ចេតនា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១​និង​១០​នាទី ថៃ្ង​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំនុច មុខ​សាលា​អនុវិទ្យាល័យ អន្លង់វែង ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​និយាយថា ករណី​ខាងលើនេះ​គឺ បង្ករ​ទ្បើង​ដោយ​ជនសង្ស័យ ឈ្មោះ​សេង​បុរី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មរ​ទឹក​កនៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​យក​ដាវ​ចំ​ឆ្អឹងជំនី​ខាងស្តាំ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​និង​ស្រាវជ្រាវ​រក​បក្សពួក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​បច្ចុប្បន្ន​ជនសង្ស័យ​ព្រមទាំង​បក្ខពួក​៣​នាក់​ផ្សេងទៀត​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ តាមផ្លូវ​ច្បាប់​៕S/

រូបភាពៈ​ឃាត់ខ្លួន​ជនសង្ស័យ​និង​បក្សពួក​ដែល​បាន​យក​ដាវ​មក​កាប់​លើ​យុវជន​ម្នាក់​បណ្តាល​អោយស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​៕​បាយ័ន​

#