​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​នៅ​ក្រុង​ក្រចេះ​

500
ចែករម្លែក
  • 11
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ចំនួន​២​គោលដៅ​នឺង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់​ក្នុង​ក្រុង​ក្រចេះ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​។​
​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​បានឱ្យដឹងថា​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ​ដឹកនាំ​ដោយ​លោក​ផាត​សុភ័ក្ត្រ​វាសនា​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ចំនួន​២​គោលដៅ​។

​គោលដៅ​ទី​១​នៅ​ចំណុច​ភូមិ​វត្ត​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ថុ​ន សុភា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ដូន​ជ្រាំ​ក្រុង​ក្រចេះ​។​វត្ថុតាង​ចាប់យក​រួមមាន​:​ម៉ូតូ​០១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FS2650,​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។​

​មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្តថា​គោលដៅ​ទី​២​នៅ​ចំណុច​ផ្សារ​ត្រី​ស្ថិតនៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​ខេត្តក្រចេះ​ឃាត់​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ​អាត​វិច្ឆិកា​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ដូន​ជ្រាំ​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​។​វត្ថុតាង​ចាប់យក​រួមមាន​៖-​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​សង្ស័យ​ជា​សារធាតុ​ញៀន​ចំ​នួ​ុ​ន​០៣ កញ្ចប់​ធំ​០១​កញ្ចប់​តូច​០២​កញ្ចប់​។​

​មន្ត្រី​អាវុធហត្ថ​រូបនោះ​បានបញ្ជាក់​ថាប​ច្ចុ​ប្ប​ន្ជ​ន​សង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/