​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ថ្នាំ​១៣​កញ្ចប់​

542
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​រួម​និង​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់​តូច​និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​១​។​ការឃាត់ខ្លួន​នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បានឱ្យដឹងថា​​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ ឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ

​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ថ្នាំ​១៣​កញ្ចប់​

ដើម្បី​អនុវត្តតាម​នីតិវិធី ៕S/​