​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​និង​ដកហូត​វត្ថុតាង

734
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ កាលពី​យប់​ថ្ងៃទី​១៨ ខែ កញ្ញាឆ្នាំ ២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ថ្នាំ​៤​កញ្ចប់ នៅ​ចំណុច​ផ្លូវលំ ភូមិ មានជ័យ​១ សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​លោក​តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ង៉ែត លន់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​ទី​២ ខណ្ឌ ពោធិ៍​សែន​ជ័យ ។​​ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៤ កញ្ចប់​ថង់​តូច និង ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៍​ខ្មៅ សេរី​២០០៧ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B 0774 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ង៉ែត លន់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕S/​

​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​និង​ដកហូត​វត្ថុតាង