​ឃាត់​ជនសង្ស័យ​ម្នាក់​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​១០​ឆ្នាំ​នៅ​ស្រុក​ឧដុង្គ​

549
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ចាប់រំលោភ​សេ​ពស​ន្ថ​វះ​លើ​កុមារី​អាយុ​១០​ឆ្នាំ​តែ​មិនបាន​សម្រេច​។​ករណីនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ថិតក្នុង​ភូមិ​អង្គ​ឃុំ​ក្រាំងចេក​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ឈន​ឌី​ណា​ប្រុស​អាយុ​២៣​ឆ្នាំ​និង​កុមារី​រងគ្រោះ​ឈ្មោះ​ស​.​ម​.​ន​អាយុ​១០​ឆ្នាំ​ទាំងពីរ​នាក់​រង​នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​ប្រភព​ដដែល​បាន​បន្តថា​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​បើកទ្វារ​ចូលទៅ​ចាប់បី​កុមារី​រងគ្រោះ​ដែល​កំពុង​ដេកលក់​នៅលើ​គ្រែ​ជាមួយ​បងស្រី​។​

​បន្ទាប់មក​បាន​យកទៅ​ខាងជើង​ផ្ទះ​ចម្ងាយ​១០០​ម៉ែត្រ​និង​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ​តែ​មិនបាន​សម្រេច​ដោយសារតែ​បងស្រី​កុមារី​រងគ្រោះ​មក​ទាន់​រួច​ក៏​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់​គេចខ្លួនបាត់​។​បន្ទាប់មក​បងស្រី​កុមារី​រងគ្រោះ​បាន​រាយការណ៍​មក​នគរបាល​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

​ប្រភព​បន្តទៀតថា​ក្រោយពី​ទទួលដំណឹង​រួចមក​កម្លាំង​នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​ចាប់បាន​ជនសង្ស័យ​ខាងលើ​បាន​ភ្លាមៗ​រួច​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​

​ឃាត់​ជនសង្ស័យ​ម្នាក់​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​១០​ឆ្នាំ​នៅ​ស្រុក​ឧដុង្គ​
#