​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាច្រើន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

356
ចែករម្លែក
  • 15
    Shares

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​៖​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ស្ស័​យ​ម្នាក់​ពាក់ព័ន្ធ និង ករណី គ្រឿងញៀន ដែល បង្ក្រាបបាន​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​។​នៅ​ថ្ងៃទី​២៩​ន្ទា​ប់​ពី​កម្លាំង​ជំនាញ​បាន​សួរចម្លើយ​ដោយ​យកចិត្តទុកដាក់​ទៅលើ​ជនសង្ស័យ​បន្ថែមទៀត​ទើប​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​លាក់ទុក​នូវ​សារធាតុ​ញៀន មួយ ចំនួន ទៀត នៅផ្ទះ របស់ ខ្លួន ។

​លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ជនសង្ស័យ ពាក់ព័ន្ធ និង ករណី គ្រឿងញៀន ដែល បង្ក្រាប បាន កាលពី ថ្ងៃ ទី ២៨ ខែមីនា ឆ្នាំ ២០១៩ គឺមាន​ឈ្មោះ លី ខ្លឹង ភេទ​ប្រុស​។ ជនសង្ស័យ ខាងលើ បាន សារភាព ថា ខ្លួន បាន លាក់ ទុក នូវ សារធាតុ ញៀន មួយ ចំនួន ទៀត នៅផ្ទះ របស់ ខ្លួន ។

​បន្ទាប់ ពី បាន ចម្លើយ ភ្លាម លោក វរសេនីយ៍ឯក ហម ភិ រម្យ អធិការ នគរបាល ក្រុង បាន ដឹកនាំ កម្លាំង ក្រោម ឱវាទ និង ជនសង្ស័យ យក ទៅ ផ្ទះ ដែល ខ្លួន ស្នាក់ នៅ ដើម្បី ចង្អុលបង្ហាញ ទីកន្លែង ដែល ខ្លួន បាន លាក់ ទុក នូវ សារធាតុ ញៀន នោះ​។​

​ខណៈ ពេល ទៅ ដល់ និង មានការ ចង្អុលបង្ហាញ ពី ជនសង្ស័យ កម្លាំង យើង បាន រក ឃើញ ថ្នាំ ញៀន បន្ថែម ទៀត មាន ៖ មេ តំ ហ្វេ តា មីន ICE( ម៉ា ទឹកកក ) ចំនួន ៨ កញ្ចប់ ធំ ស្មើនឹង ៦០១.៣១ ក្រាម និង មេ តំ ហ្វី តា មីន គ្រាប់ ចំនួន ៦៣ គ្រាប់ បន្ថែម ទៀត ។ ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហ៊ូ សាម​ផាន​។

បច្ចុប្បន្ន  ជនសង្ស័យ  រួម និង វត្ថុ តាង ខាងលើ  ត្រូវ បាន នាំ មក កាន់ អធិការដ្ឋាន នគរបាល ក្រុង  ដើម្បី សាកសួរ  និង កសាង សំណុំរឿង តាម នីតិវិធី  ៕S/

​រូបភាព​: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​៕​បាយ័ន​